សីតុណ្ហភាពភពផែនដី ធ្លាប់កើនឡើងខ្ពស់បំផុត កាលពី ១៤០០ ឆ្នាំមុន

ក្រុងញូវយ៉ក៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាម៉េរិក បាននិយាយថា សីតុណ្ហភពរបស់ផែនដី បានកើនឡើងខ្ពស់បំផុត កាលពី ១៤០០ ឆ្នាំមុន ។
ក្រុមអ្នកវិទ្យាសាស្រ្តមកពីវិទ្យាស្ថាន ផែនដី នៃមហាវិទ្យាល័យ Columbia បាននិយាយថា ការសិក្សាស្រាវជ្រាវថ្មីអំពី សីតុណ្ហភាព គ្រប់តំបន់របស់ទ្វីបទាំង៧ បានបង្ហាញថា សីតុណ្ហភាពបានកើនឡើង បន្តិចម្តងៗ ចាប់តាំងពីមានជីវិតមនុស្ស រស់នៅលើភពផែនដីនេះ ។ ដោយសីតុណ្ហភាពនេះបាន កើនឡើងដល់ចំនុចខ្ពស់បំផុត នៃប្រវត្តិសាស្រ្តកាលពី ជាង ១០០០ ឆ្នាំមុន ។
ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងទៀតថា ការធ្វើការសិក្សាអំពី ប្រវតិ្តសីតុណ្ហភាពនៃទី្វបទាំង៧ របស់ភពផែនដីត្រូវបានពឹង ផ្អែកទៅលើការពិនិត្យ យ៉ាងដិតដល់ អំពីទិន្នន័យអាកាសធាតុ ដែលមានរួមទាំងការពិនិត្យ អំពីកាតិបទឹកកក បឹង មហាសមុទ្រ ព្រមទាំងរូបធាតុមួយចំនួនទៀត របស់ភពផែនដី ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ជាក់ស្តែងនៅក្នុងឆ្នាំ២០០៣ នៅលើទ្វីបអឺរ៉ុបមានរលកកំដៅ យ៉ាងធ្ងន់ធ្ងរ ព្រមទាំង មានគ្រោះរាំងស្ងួតថែមទៀតផង ដែលបានសម្លាប់មនុស្ស អស់ជាង ៧០ ០០០ នាក់ ៕

0 comments:

Blogger Widgets