ខេមរៈ ស្រីពៅ ត្រូវ​គេ​លូក​លាន់ ពេល​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស (Video Inside)

ភ្នំពេញ៖ កញ្ញា ខេមរៈ ស្រីពៅ ដែលទស្សនិកជនបានស្គាល់យ៉ាងច្បាស់ថា នាងជាប្អូនស្រីបណ្តូលចិត្តរបស់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេលោក ខេមរៈ សិរីមន្ត នោះថ្មីៗនេះ បានលេចចេញនូវឃ្លីបវីដេអូមួយសបញ្ជាក់ឲ្យឃើញថា តារារូបនេះ ត្រូវបានបុរសម្នាក់ មានចេតនាកេងចំណេញប៉ះពាល់សាច់ លូកលាន់រាងកាយ ខណៈដែលនាងចេញទៅច្រៀងរាំ នៅក្រៅប្រទេស កាលពីពេលកន្លងមក ។
ឃ្លីបវីដេអូមួយដែលមានរយៈពេលជិត១នាទី ត្រូវបានគេយកមកបង្ហោះនៅលើ Youtube បានបញ្ជាក់ឲ្យឃើញថា តារាចម្រៀងស្រីរាង ខ្ពស់ស្រឡះកញ្ញា ខេមរៈ ស្រីពៅ ត្រូវបានបុរសអាណិកជនម្នាក់ឡើង មកលូកលាន់ប៉ះពាល់ខ្លួន នៅពេលដែលនាងកំពុងច្រៀងរាំ នៅលើឆាក ហើយនៅពេលនោះ គេឃើញតារារូបនេះ ព្យាយាមគេចពីបុរសម្នាក់នោះ ។
ចង់ដឹងថា នៅក្នុងវីដេអូបុរសម្នាក់នោះ បានបង្ហាញកាយវិការលូកលាន់ តារាស្រីរូបនេះយ៉ាងណា សូមទស្សនាជាមួយ គេហទំព័រកម្សាន្ត LookingTODAY ទាំងអស់គ្នាមានដូចខាងក្រោម៖

0 comments:

Blogger Widgets