សើចសប្បាយៗ ឡូរ៉ា ម៉ម និយាយពីរឿងស្នេហា
ឡូរ៉ា ម៉ម តារាចម្រៀងខ្មែរ-អាមេរិកាំង
បាននិយាយទាំងសើចសប្បាយៗពីរឿងស្នេហា ប្រាប់ Sabay ថាបេះដូង
នាងមិនទាន់មានការជំពាក់ជំពិនជាមួយនរណាឡើយ ព្រោះបំណងទី១ដែលនាង
មករស់ផ្ញើខ្លួននៅស្រុកខ្មែរ គឺដើម្បីសិល្បៈ។
“ហាហា អត់ទាន់មានទេ ពីព្រោះ ខ្ញុំមកស្រុកខ្មែរនេះ មានការងារសំខាន់ជាងហ្នឹង ចំពោះស្នេហាចាំបន្តិចសិន ខ្ញុំចង់គិតពីរឿងស្រុកខ្មែរសិន ចាំបន្តិចទៀតប្រហែលជាមានហើយ(សើច)” ឡូរ៉ា ម៉ម ឆ្លើយប្រាប់ Sabay ចំពោះសំណួរថា មានមិត្តប្រុសហើយឬនៅ។

មកទល់នឹងពេលនេះ ឡូរ៉ា ម៉ម មានវ័យ ២៨ឆ្នាំហើយ ហើយជាមួយនឹងការឆ្លើយថា ចាំបន្តិចចំពោះស្នេហា នាងក៏មិនទាន់ច្បាស់ដែរថា មិត្តប្រុស ឬគូជីវិតរបស់នាងគួរតែជាបុរសខ្មែរសុទ្ធ ខ្មែរអាណិកជន ឬក៏ជនជាតិបរទេស។ ឡូរ៉ា ឆ្លើយយ៉ាងខ្លីថា “ចាំមើលសិន ខ្ញុំអត់ទាន់ដឹង អត់ទាន់ច្បាស់ទេ បើខ្មែរគេល្អ គឺបាន តែចាំមើលសិន(សើច)”។
តារាចម្រៀងស្រីកូនកាត់ ដែលទទួលបានការគាំទ្រខ្លាំងនាមួយរយៈចុងក្រោយរូបនេះ ប្រាប់ថា អ្វីដែលនាងត្រូវធ្វើដំបូងគេ គឺការងារសិល្បៈ ជាអ្វីដែលនាងបាន និងកំពុងធ្វើនាពេលបច្ចុប្បន្ន ក្នុងនោះសំខាន់បំផុត គឺនាងចង់បំផុសឲ្យយុវវ័យស្រឡាញ់ អ្វីដែលជាសិល្បៈវប្បធម៌របស់ខ្មែរយើង។ យ៉ាងណាក៏ដោយ ឡូរ៉ា កត់សម្គាល់ឃើញថា វិស័យសិល្បៈរបស់ខ្មែរយើងកំពុងរីកលូតលាស់ហើយ។
ក្នុងបេសកកម្មបម្រើឲ្យវិស័យសិល្បៈខ្មែរនេះ ឡូរ៉ា ប្រាប់ថា នាងត្រៀមនឹងបញ្ចេញបទថ្មីចង្វាក់ម៉ាឌីហ្សុន ក្នុងអំឡុងខែមីនានេះ រួមទាំងបទមួយចំនួនទៀត ត្រៀមសម្រាប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខផងដែរ៕

0 comments:
Post a Comment