គង់ វង្សយ៉ាទី បដិសេធ ចេញក្រៅព្រោះជំនាញ ច្រៀង​មិនទាន់ចេះស្ទាត់

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីសិចស៊ី កញ្ញា គង់ វង្សយ៉ាទី បច្ចុប្បន្នត្រូវបានគេ មើលឃើញថា អាជីពសម្តែង និង ពិធីការិនីក្នុងស្រុករបស់នាង ហាក់មានយឺអ៊ុនខ្ពស់ ស្របពេលទីផ្សារចម្រៀង ចេញទៅក្រៅប្រទេស ហាក់ពុំទាន់មានហាងឆេង គួរឲ្យកត់សម្គាល់ ដូចតារាស្រីដទៃទៀតឡើយ ។
ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ កញ្ញា គង់ វង្សយ៉ាទី បាននិយាយទាំងអារម្មណ៍ រីករាយឲ្យដឹងថា រាល់ថ្ងៃនេះសម្រាប់វិស័យសិល្បៈ ក្នុងស្រុក គឺនាងរវល់ ច្រើន គួរសម ទាំងការសម្តែងរឿង និង ធ្វើជាពិធីការិនី ក្នុងស្ថានីទូរទស្សន៍ ក៏ដូចជាកម្មវិធីកម្មផ្សេងៗ ។ ចំណែកការងារសិល្បៈ ចេញក្រៅទៅប្រទេស ក៏ មានអ្នកទាក់ទងច្រើនគួរសមដែរ តែនាងមិនទាន់ ហ៊ានទទួលយក ។
តារាសម្តែង និយមស្លៀកពាក់ បែបសម័យថ្មី សិចស៊ី នាង គង់ វង្សយ៉ាទី បាននិយាយបន្តថា "មានអី រវល់ច្រើនតើបង..! ការងារក្នុងស្រុក ទាំងសម្តែង និងកម្មវិធីទូរទស្សន៍ …! ហើយក៏មាន ខ្មែរនៅក្រៅ ប្រទេស បានទាក់ទងឲ្យចេញ ទៅសម្តែងដែរ ប៉ុន្តែខ្ញុំមិនទាន់ ហ៊ានឆ្លើយទេ...!" ។
កញ្ញា គង់ វង្សយ៉ាទី បានឲ្យដឹងទៀតថា "បើនិយាយទៅ ខ្ញុំមានហុងស៊ុយ គឺមានតែនៅក្នុងប្រទេស ប៉ុន្តែបើចេញទៅក្រៅស្រុក គឺមិនទាន់អាចចេញទៅរួចទេ ។ ម្យ៉ាទៀត ពុំទាន់មានចំណង់ចំណុល ចិត្តនៅឡើយទេ ។ ពេលនេះខ្ញុំ ក៏មានឱកាស សម្តែងរឿងនៅស្រុកខ្មែរច្រើនដែរ មិនចាំបាច់ចេញ ទៅសម្ដែង នៅក្រៅប្រទេសនោះទេ..!" ។
គង់ វង្សយ៉ាទី បានបញ្ជាក់ថា បច្ចុប្បន្នមានសមាគមន៍ខ្មែរ នៅក្រៅប្រទេសដូចជា អូស្ត្រាលី និងអាម៉េរិកបានទាក់ទងនាង ឲ្យចេញទៅសម្តែង និងច្រៀងនៅទីនោះ ប៉ុន្តែនាងមិនទាន់ហ៊ានចេញ ទៅដោយសារមិនទាន់ចេះ ច្រៀងស្ទាត់ជំនាញ ៕

0 comments:

Blogger Widgets