នាង មច្ឆា ក្លាយតារា សិចស៊ីប្រចាំទស្សនាវដ្តី FHM

ហ្វីលីពីន៖ តាមប្រភពព័ត៌មាន បរទេសកាល ពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៤ កន្លងទៅ តារាសម្តែងសម្រស់ដ៏ ស្រស់ស្អាតបំផុតហ្វីលីពីន នាង Marian Rivera ហៅដេស៊ីបែលឬ នាងមច្ឆា បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជនចូលរួម ក្នុងព្រឹត្តិការណ៍ ទស្សនាវដ្តី FHM ឈ្លក់វង្វេងនឹងសម្រស់នាង ដោយសារតែសម្លៀក បំពាក់សិចស៊ី បញ្ចេញគល់សុដន់ ។
នាង Marian Rivera ជាតារាសម្ដែង តារាម៉ូដែល តារាចម្រៀង និងអ្នករបាំ របស់ប្រទេសហ្វីលីពីន ប៉ុន្តែរស់ នៅក្នុងប្រទេសអាល្លឺម៉ង់ ។ បច្ចុប្បន្ននេះ នាង Marian Rivera មានកិត្តិយសណាស់ ដែលត្រូវបានបោះឆ្នោត ឲ្យជាប់ តារាមានសម្រស់ និងសិចស៊ី នៅប្រទេសហ្វីលីពីន ដោយទស្សនាវដ្តី FHM ។
ក្នុងអំឡុងពេល នៃសន្និសីទកាសែតមួយ អបអរសាទរ នាង Marian Rivera ដែលបានឈ្នះពានរង្វាន់ កិត្តិយសកំពូល នៅពេលនោះ នាងបានបំផុសគំនិតជាច្រើន ដល់តារាជំនាន់ក្រោយ ។ តាមរបាយការណ៍ ដដែលថា នាង Marian Rivera ជាអ្នកឈ្នះសម្រស់ ដ៏ស្រស់ស្អាតឆ្នាំ ២០០៨ និងឆ្នាំ ២០១៣ ៕

0 comments:

Blogger Widgets