អ្នកគាំទ្រ មើលអត់ចង់ស្គាល់ ពេលឃើញ គង់ ចាន់ស្រីមុំ តែងខ្លួន ដូចតុក្កតា

ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា គង់​ ចាន់ស្រីមុំ  បានធ្វើឲ្យ អ្នកគាំទ្រភ្ញាក់ផ្អើល ដោយនាង បានតែងខ្លួន បែបតុក្កតា Barbie ។
កាលពីថ្មីៗនេះ តារាស្រីសាច់សខ្ចី គឺ កញ្ញា គង់​ ចាន់ស្រីមុំ បានបង្ហោះរូបថត ជាច្រើនសន្លឹក ទៅលើបណ្តាញសង្គម អ៊ិនស្តាក្រាម ដែលវាជារូបថត ដែលនាងបានថតសម្តែង នូវវីដេអូចម្រៀងថ្មី ឲ្យផលិតកម្ម ​ហង្សមាស។ ជាមួយគ្នានេះដែរ អ្វីដែលកាន់តែប្លែក សម្រាប់ ស្រីមុំ នោះ គឺនាងបានផាត់មុខ​ និងស្លៀក សម្លៀកបំពាក់ ដូចជាកូនតុក្កតា មើលទៅ ពិត​ស្រស់ស្អាត ខ្លាំងណាស់។
មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រ ជាច្រើននាក់ បានសរសើរ ថារូបនាង ពិតជាគួរឲ្យស្រឡាញ់ ទ្វេរមួយកម្រិតទៀត នៅពេលនាង តែងខ្លួនដូចជាតុក្កតា បែបនេះ៕



from website khmerload.com

0 comments:

Blogger Widgets