តើ​លោកអ្នកជឿ​ទេ​ថា​មាន iPhone 5 មាស?


តើ​លោកអ្នកជឿ​ទេ​ថា​មាន iPhone 5 មាស?

ពិតណាស់ថា iPhone 5 មាសពិតជាមាន ព្រោះលោកអ្នកប្រហែលជាធ្លាប់ដឹងហើយថា iPhone 5 ប្រៀប បាននឹង តួឯកក្នុងទីផ្សារ smartphones ទៅហើយ។ មិនថាតែ iPhone 5 នោះទេ តាមពិតរាល់ផលិតផល របស់ Apple ជាពិសេសខ្សែស្រឡាយ iPhone តែម្ដងពេលវាចេញមកម្ដងៗតែងតែធ្វើឲ្យរំជើបរំជួលនៅក្នុងទីផ្សារ smartphones ។
ពេល iPhone ចេញមកម្ដងៗវាពិតជាមានរូបរាងស្រស់ស្អាត និងមានគុណសម្បត្តិច្រើនណាស់ ប៉ុន្តែចំនុចទាំងនេះនៅតែមិនអាច បំពេញចិត្តរបស់អតិថិជនមួយចំនួននោះទេ ជាពិសេសក្រុមត្រកូលអភិជន ឬអ្នកមានដែលចូលចិត្តហក់លោត (high flyers) ។ ក្រុម ទាំងនេះតែងតែចូលចិត្តតុបតែងលម្អទៅលើសម្ភារៈប្រើប្រាស់របស់ខ្លួនដោយគ្រឿងមានតម្លៃផ្សេងៗដូចជាមាស ពេជ្រ ជាដើម។ ហើយ ដើម្បីបំពេញចិត្តអតិថិជនប្រភេទនេះ ក្រុមហ៊ុន Gold & Co. បានផលិតតួពិសេសធ្វើពីមាសសុទ្ធសម្រាប់ iPhone 5។ ប្រភពដដែល នេះបានឲ្យដឹងថាវានឹងត្រូវដាក់លក់នៅហាង Collector’s Palace ក្នុង Dubai Mall នៅអារ៉ាប់រួម (United Arab Emirates)។ ដោយឡែកចំពោះតម្លៃមិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ សូមបញ្ជាក់ផងថាក្រុមហ៊ុន Gold & Co. ធ្លាប់បានផលិត តួធ្វើពី មាសសុទ្ធសម្រាប់ iPhone 4S មានតម្លៃ $1,224 និងតួធ្វើពីមាសសម្រាប់ iPad មានតម្លៃ $4,600 ៕

0 comments:

Blogger Widgets