ករណីសម្លាប់កូនថៅកែ ហាងលក់រថយន្ត ឈានដល់ការចាប់ខ្លួនជនសង្ស័យ


ករណីសម្លាប់កូនថៅកែ ហាងលក់រថយន្ត ឈានដល់ការចាប់ខ្លួនជនសង្ស័យ

ករណីចាប់ជំរិតសម្លាប់ដ៏សាហាវមួយបានកើតឡើងកាលពីពេលថ្មីៗនេះ ដែលបណ្ដាលអោយមានការភ្ញាក់ ផ្អើលជាខ្លាំងដល់ មហាជន ទូទៅ ជាពិសេសអ្នកដែលរស់នៅក្នុងរាជធានីភ្នំពេញ។ នារីរងគ្រោះឈ្មោះ លឹម ស្រីពេជ្រ អាយុ ១៩ ឆ្នាំ មានទីលំនៅផ្ទះលេ ខ២១ ផ្លូវ លេខ ២២៣ ក្រុមទី៥៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក នាងមានស្វាមីឈ្មោះ ម៉េង ឌីយ៉ាម៉ឺន អាយុ២៦ឆ្នាំ ដែល ទើបនឹងរៀបការ ជាមួយគ្នា កាលពីដើមឆ្នាំ ២០១២ នេះ ហើយនាងក៏ជាម្ចាស់ជ័យលោភីរបស់កម្មវិធីស្រា Spy ក្នុងឆ្នាំ ២០១២ នេះផងដែរ។
ករណីចាប់ជំរិតសម្លាប់ខាងលើនេះក្រុមគ្រួសារជនរងគ្រោះបានប្រាប់អោយដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃ ទី២៣ ខែតុលា មានស្ដ្រីម្នាក់បានទូរស័ព្ទចូល ជនរងគ្រោះ រួចហើយក៏ណាត់ជួបគ្នានៅក្បែរ ផ្សារសុវណ្ណា ដើម្បីពិភាក្សាពីការងាររកស៊ី មួយចំនួន ពេលនោះស្ដ្រីរងគ្រោះបានឱ្យប្ដី របស់ខ្លួនជូនទៅជួប ហើយក្រោយពីដាក់ ប្រពន្ធចុះនៅកន្លែងណាត់ហើយ ប្ដីក៏ត្រឡប់ មកវិញ។
ក្រុមគ្រួសាររបស់នាងបានបាត់ដំណឹងពីនារីរងគ្រោះនាងម៉ោងប្រមាណជា ៣ រសៀល រហូដល់ព្រឹកថ្ងៃទី ២៤ តុលា ម្សិលមិញនេះគេ បានប្រទះឃើញសាកសពនារីគ្រោះនៅមុខរោង ចក្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិល្វា ឃុំ អង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ប្រទះ ឃើញ នៅក្នុងប្រឡាយទឹកដោយមានស្កុត រុំមុខជិត និងមានស្នាមរិតក។
ចំពោះករណីចាប់ជំរិតសម្លាប់ខាងលើនេះមិនទាន់បានដឹងទេថា មកពីមូលហេតុអ្វីអោយពិតប្រាកដ តែបើតាមសារព័ត៌មានក្នុងស្រុក បានអោយដឹងថាអាចមកពីរឿងចាប់ជំរិតយកប្រាក់ចំនួន ៤ម៉ឺនដុល្លារ មិនបានសម្រេច ហើយសម្លាប់ ចោល តែប្រភពខ្លះទៀត បាន អះអាងជា រឿងគំនុំច្រើនជាង ហើយករណីឃាតកម្ម នេះ អាចពាក់ព័ន្ធទៅនឹងមនុស្សស្រី ព្រោះ មុនពេលបាត់ខ្លួន គឺមានមនុស្សស្រី ទូរស័ព្ទ មកណាត់ជួប។
ហើយនៅព្រឹកថ្ងៃទី ២៥ តុលានេះផងដែរកម្លាំងនគរបាល រាជធានីភ្នំពេញ ដឹកនាំដោយ ព្រះរាជអាជ្ញារងមួយរូបបានទៅចុះឆែកឆេរផ្ទះ ស្រ្តីជាឃាតក មានទីតំាំងស្ថិត នៅខាងក្រោយ ក្រសួងរៀបចំដែនដី ក្នុងខណ្ឌចំការមន។ ប្រតិបត្តការណ៍ដែលឈានដល់ការចាប់ខ្លួន ស្រ្តីជាឃាតក នេះបានចាប់ផ្ដើមក្រោយពេលដែលព័ត៌មានបានផ្សព្វផ្សាយកាលពីម្សិលមិញ ដោយលោកស្នងការនគរបាល រាជធានី ភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានដាក់បទ បញ្ជាឲ្យ បើកការស្រាវជ្រាវ ជាបន្ទាន់ ចំពោះករណីនេះ ហើយកាលពី ល្ងាច ថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះ កម្លាំងសមត្ថកិច្ច បានឈានទៅដល់ការ ឃាត់ខ្លួនស្រ្តី ជាឃាតករូបនេះ តែម្តងទៅ ដែលស្រ្តីរូបនេះ គឺជា អ្នកសម្លាប់ដោយ ផ្ទាល់ដៃតែម្តង។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ បានបញ្ជាក់ពីអត្តសញ្ញាណ ស្រ្តីជាឃាតករូបនេះ នៅឡើយខណៈសមត្ថកិច្ច កំពុងចុះឆែកឆេរផ្ទះ នៅឡើយ៕
រូបថតនារីរងគ្រោះ ពេលនៅមានជីវិត
រូបថតនារីរងគ្រោះ ពេលនៅមានជីវិត
រូបថតនារីរងគ្រោះ ពេលនៅមានជីវិត

0 comments:

Blogger Widgets