iPad mini នៅ​ចិន​តម្លៃ ៩៩​ដុល្លារ!


iPad mini នៅ​ចិន​តម្លៃ ៩៩​ដុល្លារ!

Apple ប្រកាស iPad mini មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែថ្មីៗនេះចិនបានប្រកាស iPad mini ក្លែងក្លាយ ឈ្មោះថា GooPad mini មានរូបរាងដូច iPad miniពិតៗតែដាក់លក់ក្នុងតម្លៃត្រឹមតែ ៩៩ដុល្លារអាមេរិក ប៉ុណ្ណោះ។
iPad mini ចិន ចម្លងទាំងម៉ូដ និងរូបរាង ព្រមទាំងលក្ខណៈសម្បត្តិរបស់ iPad mini របស់Apple មួយនេះបានភ្ជាប់មកជាមួយ លក្ខណៈសម្បត្តិជាច្រើនរួមមាន៖
- អេក្រង់ ទំហំ៨អ៊ីញ មាន resolution 1024 x 768 ដូច iPad mini
- CPU dual-core ល្បឿន 1.4GHz
- RAM ទំហំ 1GB
- អង្គចងចាំខាងក្នុងទំហំ 8GB
- កាមេរ៉ាក្រោយទំហំ 2.0MP និងមុខទំហំ 0.3MP
- ផលិតឡើងពីសារធាតុអាលុយមីញ៉ូម
- មាន Fi-Wi តែមិនអាចដាក់ SIM បាននោះទេ
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly bean បានបំពាក់មកជាមួយ theme ដែលមើលទៅដូច iOS 6
GooPad mini គ្រោងចេញលក់ក្នុងខែ កញ្ញា ដូច iPad mini ដែរ តែតម្លៃត្រឹមតែ ៩៩ដុល្លារប៉ុណ្ណោះ។

0 comments:

Blogger Widgets