Surface RT បង្ហាញជាផ្លូវការ តំលៃចាប់ពី $499 សំរាប់ Version 32GB មិនមាន 3G

Surface RT បង្ហាញជាផ្លូវការ តំលៃចាប់ពី $499 សំរាប់ Version 32GB មិនមាន 3G

នៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួន Windows 8 ដែលទើបតែធ្វើឡើងយប់ម្សិលមិញនេះ ក្រុមហ៊ុន Software Microsoft ក៏ធ្វើការបង្ហាញ ខ្លួនជាផ្លូវការនូវ Tablet ដំបូងបំផុតរបស់ខ្លួនគឺ Microsoft Surface។ ដូចដែលបានដឹងរួចមកហើយ Surface មានពីរ Version គឺ RT និង Pro។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ Microsoft បានធ្វើការបង្ហាញតែពី Surface RT ប៉ុណ្ណោះ, សំរាប់ Pro នឹងធ្វើការបង្ហាញ នៅពេលក្រោយឆាប់ៗខាងមុខនេះ។
ព័ត៌មានលំអិតមួយចំនួនពី Surface RT ៖
> ខ្នាតប្រវែងៈ 274,5 x 171,9 x 9,4 mm
> ទម្ងន់: 680 g
> អេក្រង់: 10,6″ ClearType HD, កំរិតពន្លឺ 1366 x 768 px (16:9)
> CPU: NVIDIA Tegra 3 Quad Core, RAM: 2 GB
> មេម៉ូរីក្នុង: 32/64 GB
> Connector: Wi-Fi 802.11 a/b/g/n ជាមួយបច្ចេកវិទ្យាអង់តែង Mimo, Bluetooth 4.0
> Camera: 2 camera 720p HD LifeCams ទាំងខាងមុខ និងខាងក្រោយ
> Sound: 2 mic, Speaker Stereo
> រន្ធ USB 2.0, រន្ធដោតកាត microSDXC, jack ដោតកាស, រន្ធ HDMI, រន្ធភា្ជប់ជាមួយ Touch Cover
> Sensor: light sensor, ស្ទង់ល្បឿន, ស្ទង់ផ្ទៃក្រឡា, ត្រីវិស័យ
> ថ្ម: 31,5 Wh
> ប្រព័ន្ធប្រតិបត្តិការ: Windows RT
> Software ភ្ជាប់មកជាមួយមាន: Microsoft Office Home & Student 2013 RT Preview (រួមមាន Word, Excel, PowerPoint និង OneNote), Windows Mail & Messaging, SkyDrive, Internet Explorer 10, Bing, Xbox Music, Video និង Games (អាចដោនឡូត Application ផ្សេងទៀតពី Windows Store)
អ្នកអាចធ្វើការកុម្មង់ទិញចាប់ពីពេលឥឡូវនេះ ហើយអាចទទួលបានរបស់ក្នុងរយះពេលចន្លោះពីមួយសប្តាហ៍ ដល់បីសប្តាហ៍។ តំលៃ លក់គឺមានដូចខាងក្រោមនេះ៖
> 499 USD សំរាប់ Version 32 GB មិនមាន Touch Cover
> 599 USD សំរាប់ Version 32 GB មាន Touch Cover ពណ៌ខ្មៅ
> 699 USD សំរាប់ Version 64 GB មាន Touch Cover ពណ៌ខ្មៅ
> 618,99 USD សំរាប់ Version 32 GB មាន Touch Cover ជ្រើសរើសពណ៌តាមចិត្ត
> 628,99 USD សំរាប់ Version 32 GB មាន Type Cover
*Touch Cover មានពណ៌ច្រើនផ្សេងទៀតដូចជា ពណ៌ស ទឹកក្រូច ខៀវ ផ្កាឈូក តំលៃលក់រាយគឺ 119,99 USD។ ក្រៅពីនេះ អ្នកអាចជ្រើសរើស Type Cover ក្នុងតំលៃ 129,99 USD។ ព័ត៌មានបន្ថែមស្តីពី Surface អ្នកអាចចូលទស្សនាក្នុង Microsoft Store

0 comments:

Blogger Widgets