iPhone តំលៃថោកនឹងបង្ហាញខ្លួន រួមជាមួយ iPhone 5S ឆ្នាំក្រោយ


iPhone តំលៃថោកនឹងបង្ហាញខ្លួន រួមជាមួយ iPhone 5S ឆ្នាំក្រោយ

ថ្មីៗនេះ បណ្តាគេហទំព័របច្ចេកវិទ្យាធំៗបានចុះផ្សាយព័ត៌មានឲ្យដឹងថា iPhone 5S នឹងបង្ហាញខ្លួននៅខែ មិថុនា ឆ្នាំ២០១៣ មិនមែន ខែកញ្ញា និងខែតុលា ដូចកាលពីពីរឆ្នាំមុននោះទេ។
ស្មាតហ្វូននេះអាចនឹងត្រូវ បំពាក់នូវកាមេរ៉ា SuperHD, ថ្មប្រើបានយូរជាងមុន, chip NFC និងប្រភេទអេក្រង់ IGZO Retina+។ ស្មាតហ្វូននេះអាចនឹងដាក់លក់ជាមួយនឹងពណ៌ជាច្រើនដូច iPod Touch បច្ចុប្បន្ន។
នៅក្នុងការប្រកាសកាលពីពេលថ្មីៗនេះ អ្នកវិភាគ Peter Misek បានឲ្យដឹងថា លទ្ធភាព Apple បង្ហាញខ្លួន iPhone តំលៃថោកនៅ ខែមិថុនា ឆ្នាំ២០១៣ រួមជាមួយ iPhone 5S គឺមានភាគរយខ្ពស់។ លោកបានបន្តថា iPhone តំលៃថោកនេះអាចបំពាក់នូវរូប សណ្ឋានប្រហែលនឹង iPhone 4 ដែរ។
ចាប់ពីពេល Tim Cook ធ្វើជា CEO នៅ Apple គាត់ធ្លាប់បានមាននិយាយថា ចង់នាំនូវផលិតផល Apple ដល់ដៃអ្នកប្រើប្រាស់ គ្រប់ៗគ្នា គឺមិនមែនសំរាប់តែអ្នកមានទ្រព្យច្រើនឡើយ៕

0 comments:

Blogger Widgets