លេចឮថា ថន លក្ខិណា ត្រូវបានប្រុសកំពូលស្នេហ៍ ជាអ្នកជំនួញថៃ ទិញវីឡាឲ្យ តម្លៃជាង១០ម៉ឺនដុល្លារ

ភ្នំពេញ៖ ជានិច្ចកាលគេសង្កេតឃើញថា ពិធីការិនីស្រីលី្បឈ្មោះ ក្នុងស្រទាប់សិល្បៈ កញ្ញា ថន លក្ខិណា ហាក់ឧស្សាហ៍បង្ហាញវត្តមាន ចុះឡើងប្រទេសថៃ ញឹកញាប់ជាងគេក្នុងចំណោមតារាផ្សេង ទៀត ដែលជាដើមហេតុធ្វើ ឲ្យទស្សនិកជនជាច្រើន មានចម្ងល់ទៅលើ នាងរហូតមានព័ត៌មានខ្សឹប ខ្សៀវថា ការចុះឡើងប្រទេសថៃនោះ គឺនាងលួចទៅជួបប្រុស កំពូលស្នេហ៍ក្នុងន័យ រឹតចំណងស្នេហ៍ ឲ្យកាន់ តែមានភាពផ្អែមល្ហែម បន្ថែមទៀត ។
បើតាមពាក្យចចាមអារ៉ាម ប្រាប់ឲ្យដឹងថា ជាទូទៅពិធីការិនីប្រចាំ CTN កញ្ញា ថន លក្ខិណា ឧស្សាហ៍ ចុះឡើងថៃណាស់ ដោយជារឿយៗនាងតែងតែនិយាយថា នាំម្តាយទៅដើរលេង ប៉ុន្តែសម្រាប់ការដើរ លេងរបស់នាង ហាក់ដូចជា ញឹកញាប់ពេកហើយរហូត ធ្វើឲ្យ ទស្សនិកជន មានការងឿងឆ្ងល់ និងគិតថា ការនិយាយរបស់នាង គ្រាន់តែជាលេសបិទបាំង ការពិតតែប៉ុណ្ណោះ ។
ទាក់ទងនិងព័ត៌មាននេះ ត្រូវបានប្រភពពីអ្នកតាមដានសិល្បៈ លួចខ្សឹបខ្សៀវថា នាងចេញ ទៅប្រទេស ថៃនោះ គឺទៅជួបជាមួយប្រុសស្នេហ៍ អ្នកជំនួញស្តុកនៅទីនោះ ហើយជានិច្ចកាល នាងតែងតែស្កាត់ទៅ ជួបគ្នា ជាញឹកញាប់នៅទីនោះ ដើម្បីបិទបាំងភ្នែកមហាជន នៅក្នុងស្រុក ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវ បាន លាតត្រដាងការពិតប្រៀប ដូចជាពាក្យស្លោកថា “ក្រដាសមិនអាច ខ្ចប់ភ្លើងជិតឡើយ” ដោយកាលពី ពេលថ្មីៗនេះ មានព័ត៌មានលេចឮថា គូស្នេហ៍សំណព្វចិត្ត របស់នាង បានចាយលុយជាង១០ម៉ឺនដុល្លារ ទិញវីឡានៅក្នុងបុរីមួយកន្លែង នៅក្នុងប្រទេសយើង ឲ្យស្រីកំណាន់ចិត្តរូបស្រស់ រស់នៅយ៉ាងសុខ ស្រួល លើទ្រនំស៊ីវិល័យ មិនឲ្យចាញ់តារាដទៃឡើយ ។
ប្រភពដដែលបានប្រាប់ ឲ្យដឹងបន្ថែមទៀតថា ស្នេហារវាងបុរសអ្នកជំនួញ និងពិធីការិនីស្រីស្រស់វ័យ ក្មេង កញ្ញា ថន លក្ខិណា នេះ បានចាប់ផ្តើមដុះពន្លកច្រើនឆ្នាំមកហើយ គ្រាន់តែនាងមិនបង្ហើបជា សាធារណៈ ព្រោះមិនចង់ឲ្យមានការចុះផ្សាយ ទាក់ទងរឿងស្នេហារបស់នាង ឡើយតែគូស្នេហ៍របស់ នាង តែងតែជួយទំនុកបម្រុង គ្រប់យ៉ាងឲ្យនាងរស់នៅលើទ្រនំសុខ ស្រួលលុយចាយ មិនខ្វះប្រើប្រាស់ សម្ភារៈទំនើបៗ មិនអន់ឡើយ៕
សម្រាប់ព័ត៌មានលេចឮនេះ Looking TODAY បានទាក់ទងទៅតារាសម្តែងស្រី កញ្ញា ថន លក្ខិណា ដើម្បីសាកសួរឲ្យកាន់តែច្បាស់ ពីព័ត៌មាននេះដែរ  ប៉ុន្តែពេលទូរស័ព្ទទៅ លេខរបស់ នាង នៅព្រឹក ថ្ងៃទី១៤ ខែសីហា នេះ មានមនុស្សស្រីម្នាក់ បានលើកហើយប្រាប់យ៉ាងខ្លីថា “បង លក្ខិណា កំពុងតែ ថតអត់បានផ្តល់បទសម្ភាសន៍ទេ” បើទោះជាយ៉ាងណាយើង នឹងរង់ ចាំការចេញមុខបកស្រាយ ពីស្រី ស្រស់រូបនេះ នៅពេលក្រោយទៀត ៕
 

0 comments:

Blogger Widgets