ស្រីម្នាក់ ត្រូវសត្វរមាសខ្មៅ មួយក្បាល ខាំត្រូវម្រាមដៃ នៅក្នុងសួនសត្វ



សួនសត្វ ក្នុងទីក្រុង ដេនវើ សហរដ្ឋអាមេរិក បានធ្វើការផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីបង់ប្រាក់ ដើម្បីបានប៉ះពាល់ និង ផ្តល់ចំណី អោយទៅ សត្វរមាស ក្រោយពី ស្រ្តីម្នាក់ បានទទួលរងរបួសម្រាមដៃ ពីសត្វរមាសខ្មៅ មួយក្បាលរួចមក។
ស្រ្តីរងគ្រោះម្នាក់ ត្រូវបានខាងសួនសត្វបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវ សត្វរមាសមួយក្បាល ឈ្មោះ ស៊ីនឌី ខាំត្រូវម្រាមដៃ បណ្តាលឲ្យ រហែកចេញឈាម យ៉ាងច្រើន។ យ៉ាងណាមិញ អ្នកតំណាងឲ្យសួនសត្វ ទទួលស្គាល់ថានេះ ពិតជាគ្រោះថ្នាក់ដ៏អាក្រក់មួយ ប៉ុន្តែពួកគេ មិនគិតថា សត្វរមាស ព្យាយាម ធ្វើអោយភ្ញៀវចូលទស្សនា មានគ្រោះថ្នាក់នោះទេ វាអាចជាការចៃដន្យប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំនេះ សួនសត្វមួយនេះ បានចាប់ផ្តើមបើកកម្មវិធី ផ្តល់ឪកាស ដល់ភ្ញៀវចូលទស្សនាទាំងអស់ អាចជួប ជាមួយនឹងសត្វរមាស ដោយត្រូវបង់ប្រាក់ ចំនួន ៦០ដុល្លារអាមេរិក បន្ថែម សំរាប់មនុស្សម្នាក់ ហើយពួកគេអាចប៉ះ និង អោយចំណី ដល់សត្វរមាស ដោយផ្ទាល់តែម្តង។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
 
ប្រភពពី ខ្មែរលោត

0 comments:

Blogger Widgets