ជាប់ពន្ធនាគារហើយ នៅច្រៀងរាំ សប្បាយទៀត...! (Video Inside)

អ៊ីតាលី៖ អ្នកទោសមួយរូបជាប់ពន្ធនាគារ បានបង្កើតវីដេអូ ដែលសម្តែងដោយពួកគេផ្ទាល់ ក្នុងបទចម្រៀង មួយរបស់តារា ចម្រៀង Rapper លោក Pharrell Williams “Happy” ។
អ្នកទោសក្នុងគុក Casa Circondariale Luigi Bodenza ក្នុងតំបន់កោះ Sicily ប្រទេសអ៊ីតាលី បានបង្កើតខ្សែ វីដេអូមួយ ដើម្បីសរសើរ ជូនពរដល់មន្ត្រី ឆ្មាំ និង បុគ្គលិកពន្ធនាគារទាំងអស់ ។
តាមរយៈខ្សែវីដេអូនេះ ពួកគេមានបំណង ចង់បង្ហាញ ថាពួកគេក៏បានចូលរួម ក្នុងសកម្មភាព របស់ពិភពលោក ដែលពោរពេញ ទៅដោយ សុភមង្គលដែរ។ វីដេអូពួកគេ គឺជាសារមួយ បានចាប់ផ្តើមដោយការ បង្ហាញពីសកម្មភាព ពួកគេរស់នៅ ក្នុងពន្ធនាគារ ដូចជាការ ជូតឥដ្ឋ បោសសំរាម បោកខោអាវ ហាត់ប្រាណ ធ្វើម្ហូប រៀនសូត្រជាដើម ឲ្យពិភពលោកបានដឹង៕

0 comments:

Blogger Widgets