Canon ណែនាំ ម៉ាស៊ីន​ព្រីន​សន្សំសំចៃ​ទឹកថ្នាំ ២ម៉ូដែល

ភ្នំពេញ៖ ម៉ាស៊ីនព្រីនម៉ាក Canon PIXMA បែបសន្សំសំចៃទឹកថ្នាំកំរិតខ្ពស់ម៉ូឌែល PIXMA E400 និង PIXMA E560(WiFi) ពិតជាប្រភេទម៉ាស៊ីនព្រីន គុណភាពល្អ សាកសមជាមួយការប្រើប្រាស់តាម គេហដ្ឋាន និងការិយាល័យ ដែលមានតំរូវការព្រីន បោះពុម្ភ ឯកសារ ញឹកញាប់ និង ការប្រើប្រាស់ទឹកថ្នាំបានយួរបែបសន្សំសំចៃ ។
ព្រីនធឺថ្មីទាំងពីរនេះ ផ្តល់នូវការប្រើប្រាស់ជាមួយទឹកថ្នាំប្រភេទសន្សំសំចៃ និងប្រើបានយូរជាងបណ្តាព្រីនធឺ ប្រភេទ ឡាស៊ែ ។ PIXMA E560 អាចព្រីនដល់ទៅ ៨០០ទំព័រ សំរាប់ឯកសារ សខ្មៅ ក្នុងទឹកថ្នាំពណ៌ខ្មៅមួយដុំ និង ឯកសារពណ៌ ចំនួន ៣០០ទំព័រ។ ចំណែក E400 ជាប្រភេទព្រីនធឺ តំលៃទាបសមរម្យ និង អាចព្រីនឯកសារសខ្មៅ បាន ៤០០ ទំព័រ និង ពណ៌បានដល់ទៅ ៣០០ទំព័រ។ PIXMA E560 អាចព្រីនក្នុងល្បឿន 9.9 រូបក្នុងមួយនាទី សំរាប់ឯកសារ សខ្មៅ និង ល្បឿន5.7 រូបក្នុងមួយនាទីសំរាប់រូបភាព។ ចំនែកម៉ូឌែល PIXMA E400 អាចព្រីនសខ្មៅ ក្នុងល្បឿន 8.0 រូបក្នុងមួយនាទី និង ល្បឿន 4.0 រូបក្នុងមួយនាទីសំរាប់រូបភាព។
ព្រីនធឺ PIXMA Ink Efficient E560 និង E400 ត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់លើ ការសន្សំសំចៃ ថ្លៃព្រីនម្តងៗ ហើយ E560 ផ្តល់នូវមុខងារបន្ថែមសំរាប់ប្រើក្នុងការិយាល័យដូចជា មុខងារព្រីនត្រលប់សងខាងស្វ័យប្រវត្តិ និង បណ្តាញភ្ជាប់ឥតខ្សែ។
សំរាប់ព្រីនធឺ E560 មានបណ្តាញឥតខ្សែ (Wireless) ផ្តល់ភាពងាយស្រួលក្នុង ការតំឡើងប្រើប្រាស់ភ្លាមៗ គ្រប់ទីកន្លែងជាមួយប្រព័ន្ធឥតខ្សែ ហើយអ្នកប្រើប្រាស់ ក៏អាចប្រើកម្មវិធី Canon PIXMA Printing Solutions សំរាប់ការស្កេន ឬ ព្រីន ឯកសារ និងរូបភាព តាមរយៈទូរស័ព្ទដៃ អាយហ្វូន ឬ iPad, iPad Mini ឬ ប្រភេទទូរស័ព្ទប្រើ Android បានក្នុងបណ្តាញ ឥតខ្សែតែមួយ។ ប្រព័ន្ធឥតខ្សែ Wireless ក៏អាចភ្ជាប់ទៅកាន់ប្រព័ន្ធ អ៊ិនធឺណិតសំរាប់ការព្រីនពី គ្រប់ទីកន្លែង នៅពេលលោកអ្នកភ្ជាប់ ជាមួយសេវាកម្ម Google Cloud Print។
អ្នកប្រើប្រាស់អាចធ្វើការព្រីន ពីឧបករណ៍ចល័ត ដូចជា ទូរស័ព្ទដៃ ឬ Tablet ជាមួយកម្មវិធី Gmail ឬ Google Docs ទោះបីលោកអ្នកមិន ស្ថិតនៅក្នុងការិយាល័យក៏ដោយ ឬ អាចប្រើកុំព្យូទ័រដើរដោយកម្មវិធី Windows, Macintosh, Linux និង Chrome សំរាប់ការព្រីនពីចំងាយ នេះក៏បាន។
គ្រប់ព្រីនធឺទាំងអស់ត្រូវបានភ្ជាប់ជាមួយកម្មវិធី My Image Garden សំរាប់ជួយក្នុងការរៀបចំនិងតុបតែងរូបភាព ហើយរូបភាពអាចត្រូវបានរៀបចំបែប ប្រតិទិន ពិធីជួបជុំនានា ឬ តាមបែបការសំគាល់ផ្ទៃមុខ។ ការរៀបចំតាម បែបការសំគាល់ផ្ទៃមុខ ត្រូវបានប្រើប្រាស់ ជាមួយកម្មវិធី Image Assortment និង Face Recognition ដែលអាច រៀបចំរូបភាពតាមរយៈ ការសំគាល់ផ្ទៃមុខ និង ដាក់ទៅក្នុងឯកសារ ងាយស្រួលស្វែងរក។
គួរបញ្ជាក់ថា Canon PIXMA E560 ដាក់លក់ក្នុងតំលៃ $118 ដុល្លា នឹង Canon PIXMA E400 មានដាក់លក់ក្នុងតំលៃ $88 ដុល្លា ព្រមជាមួយធានាជូនរយៈពេល ១៥ ខែ នៅហាងលក់ផលិតផល Canon, i-Qlick អគារលេខ ១៤៦ មហាវិថីព្រះសីហនុ៕

0 comments:

Blogger Widgets