video៖ បុរសវ័យ ៦៧ឆ្នាំម្នាក់ បង្កើតបានមនុស្សយន្ត ដ៏ធំសម្បើមមួយគ្រឿង!


នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានភាព ជឿនលឿនយ៉ាងខ្លាំង ដោយក្នុងនោះឃើញថា ជប៉ុន ជាប្រទេស ដែលឈានមុខគេមួយ ក្នុងចំណោមបណ្តាប្រទេសធំៗ នៅលើពិភពលោក ដែលបានបង្កើតនូវ ឧបករណ៍ទំនើបៗ ជាច្រើន។
យ៉ាងណាមិញ នៅក្នុងប្រទេសជប៉ុន មានបុរសចំណាស់ អាយុ ៦៧ឆ្នាំ ម្នាក់ គាត់បានបង្កើតនូវ មនុស្សយន្ត ដ៏ធំសម្បើមមួយគ្រឿង ដែលមានរូបរាង ស្រដៀងទៅនឹង ប្រភេទសត្វល្អិតម្យ៉ាង មានជើងចំនួន ៦។ លោក ហ៊ីតូស៊ី តាកាហាស៊ី ធ្លាប់បានសំរេចចិត្តថា ពេលដែលគាត់ឈានចូលដល់ អាយុ ៥០ឆ្នាំ គឺជាពេលដែលគាត់ ត្រូវធ្វើអ្វីដែលគាត់ចង់ធ្វើ សំរាប់វ័យមនុស្សចាស់នេះ ទើបហេតុនេះហើយ គាត់មានក្តីស្រមៃមួយ ចង់បង្កើត នូវមនុស្សយន្តយក្សមួយគ្រឿង ហើយពេលនេះ បានក្លាយជាការពិត ដោយគាត់ថែមទាំងបាន ដាក់ឈ្មោះអោយវាថា KABUTOM RX-03 ទៀតផង។
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖







ប្រភពពី៖ខ្មែរឡូត

0 comments:

Blogger Widgets