រៀបចំ​ពិធី​ដុត​មនុស្ស​នៅ​ឆ្នេរ​ខ្សាច់​នេ​វ៉ា​ដា​ឆ្នាំ​២០១៣



 នេ​វ៉ា​ដា៖ ​បុរស​ម្នាក់​ត្រូវគេ​ ដុត​ក្នុង​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​នៅ​កណ្តាលរាត្រី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​មនុស្ស​យ៉ាង​កុះករ​ឈរ​មើល​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​បរទេស​កាល​ពីថ្ងៃ​ទី​២ កញ្ញា ២០១៣​នេះ​។​ 
​នេះ​មិនមែនជា​ការដុត​មនុស្ស​មែនទែន​ទេ តែ​ជា​សកម្មភាព​រៀបចំ​មួយ​នៅក្នុង​អំឡុងពេល​នៃ​ពិធីបុណ្យ​តន្ត្រី និង​សិល្បៈ​នៃ​ការដុត​មនុស្ស​ឆ្នាំ 2013 នៅក្នុង​ឆ្នេរ​ខ្សាច់ the Black Rock Desert នៃ​រដ្ឋ Nevada, កាលពី​ថ្ងៃទី​៣១ សីហា ឆ្នាំ 2013 ។ រដ្ឋាភិបាល​សហព័ន្ធ​បានចេញ​លិខិតអនុញ្ញាត​សម្រាប់ 68.000 នាក់​មកពី​ទូទាំង​ពិភពលោក​ដើម្បី​ប្រមូលផ្តុំ​នៅ​ទីនោះ​ចូលរួម​ក្នុង​ ពិធីបុណ្យ​នេះ​, ដែល​ត្រូវបាន​ប្រារព្ធ​ពិធី​លើក​ទី 27 របស់ខ្លួន​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នៅ​វាល​ខ្សាច់​ដែល​បង្ហាញ​ពី​ភាព​ រីកចម្រើន​នៃ​សិល្បៈ​តន្ត្រី និង​សហគមន៍​តែមួយគត់​ដែល​កំពុងអភិវឌ្ឍន៍​៕ ​





0 comments:

Blogger Widgets