អុញ! តារាម៉ូដែល Zhou Weitong ក្លាយ​ជា​កីឡាការិនី អត្ត​ពល​កម្ម​(video)


តារា​ម៉ូ​ដែល​​ល្បី​ឈ្មោះ​យូរ​អង្វែង Zhou Weitong ដែល​គេ​ស្គាល់​ឈ្មោះ​​កាត់​ថា Cica ពេល​នេះ​ស្រាប់​​តែ​​ឃើញ​​នាង ចេញ​​មុខ​​មក​​ធ្វើ​​ការ​​ហ្វឹក​ហាត់​​កីឡា​​លោត​​ទឹក​ នៅឯមជ្ឈមណ្ឌល​កីឡា​ក្រុង​បេកាំង។


​Cica ត្រូវ​គេទទួលស្គាល់ថា ជាតារាម៉ូដែល​ដែល​មានសម្រស់​ស្អាត​​ និង​ជា​អ្នក​តំណាង​ឲ្យ​តារា​ម៉ូដែល​របស់ចិន​ដែល​ពុំ​ធ្លាប់​មានរឿង​អាស្រួវ​ផ្សេងៗ ក្រៅ​តែ​ពី​កិត្តិស័ព្ទ​របស់នាង​។ កាលពីពេល​ថ្មី​ៗ​នេះ មានការ​ភ្ញាក់​ផ្អើ​ល​ជាខ្លាំង​បន្ទាប់​ពី​គេ​បានឃើញ​នាង នៅឯ​មណ្ឌល​កីឡា​មួយ​នៅ​ក្នុង​ក្រុង កំពុង​ហ្វឹក​ហាត់​កីឡា​លោត​ទឹក​ ជាមួយ​នឹង​ក្រុម​ការងារ​ជាច្រើន​។



តែបន្ទាប់​ពីធ្វើ​ការសាក​សួរ ទើប​ដឹងថា នាង​គ្រាន់​តែ​ទៅ​ថត ក្នុងឈុត​ជាកីឡាការិនី ដើម្បីផ្សព្វផ្សាយ​សំលៀក​បំពាក់កីឡា​តែប៉ុណ្ណោះ ដូច្នេះ​អាល់ប៊ុម​ថ្មី​របស់នាង​នៅ​លើក​ក្រោយ​នេះ អាច​ជា​ឈុត​ឆាក​នៅ​ក្នុង​អាង​ហែល​ទឹក​នេះ​ហើយ៕








0 comments:

Blogger Widgets