អុញ! ការ​​​​ធ្វើ​តេស្ត​ព្រហ្មចារី​ មុនចូលរៀន​ បានក្លាយ​ជាការពិតមែន



ដោយសារ​កំណើន​នៃ​ការ​រូមភេទ​មុន​រៀបការ របស់​និស្សិត​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ក្លាយ​ជា​បញ្ហា​ប្រឈម ​ទើប​វិធាន​ការណ៌ ធ្វើ​តេស្ត​ព្រហ្ម​ចារីយ៍លើ​និស្សិតស្រី​ បានត្រូវ​កំណត់​ឲ្យ​អនុវត្តន៌​តាមគ្រិះស្ថាន​សិក្សា​ថ្នាក់ឧត្តម​នានា។


លោក Muhammad Rasyid ប្រធាន​មន្ទីរអប់រំ​ក្រុង ប្រាប៊ូមាលី ​នៅ​ភាគ​ខាងត្បូង​កោះ​​សូម៉ាត្រា ​បាន​ឲ្យ​ដឹង​ថា ការធ្វើតេស្តនេះ​ នឹង​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ឆ្នាំក្រោយ ​​ដោយ​ធ្វើតេស្ត​លើ​ និស្សិត​នារី​ៗ ដើម្បី​រក​ឲ្យ​ឃើញ​និង​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និងអំពើ​ពេស្យា​ក្នុង​ចំណោម​និស្សិត​ស្រី​ទាំង​នោះ។ លោក​ថា លោក​កំពុង​ដាក់​សំណើ​ដល់​ក្រុមប្រឹក្សា​ក្រុង​ខាងលើ​​​ ​​ដើម្បី​ទទួល​បាន​មូលនិធិ​ចាំបាច់​សម្រាប់​ការ​ធ្វើតេស្ត​នៅ​ដើម​ឆ្នាំ​ ២០១៤​ ខាងមុខ។


ទីភ្នាក់ងារ​សិក្សាអប់រំ​នៃ​ទីក្រុង​ប្រា​ប៊ុ​មូ​លី នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ខាងត្បូង បានធ្វើ​តេស្ត​ព្រហ្មចារី​និស្សិតស្រី​ក្មេងៗ​ មុននឹ​ងអនុញ្ញាតិ​ឲ្យចូលរៀន ​ ដែល​ទង្វើរនេះ បានបង្ក​រ​ជាកំហឹង​យ៉ាងខ្លាំង​ពី​សំណាក់​សមាជិកសភា និង​អ្នកជំនាញ​ការអប់រំ។


សមាជិកសភា និង​អ្នកជំនាញ​ការអប់រំ និយាយថា ទង្វើ​ដូច្នេះ​ជា​គំរូ​មួយ​ដែល​រំលោភ​សេរីភាព​បុគ្គល​និង​ជា​ឧបសគ្គ​មួយ​ចំពោះ​សិទ្ធិ​របស់​សិស្ស​ក្នុង​ការសិក្សា​។​


តែ​ប្រធាន​ទីភ្នាក់ងារ​អប់​ក្រុង​ប្រា​ប៊ុ​មូ​លី ដេឌី ហ្គូ​មីឡា បាន​ប្រាប់​សារព័ត៌មាន ​​កាលពី​ថ្ងៃ​ចន្ទ​ថា កំណើន​សិច​មុន​គ្រប់​​អាយុ​និង​ពេស្យាចារ​ក្នុងចំណោម​សិស្សស្រី​បាន​ ជំរុញ​អោយ​មាន​ចំណាត់ការ​នេះ បើ​ទោះជាដឹងថា វាជាទង្វើ​មិនសមរម្យ​ក៏ដោយ​។


កាសែត Jarkata Globe បាន​ចុះផ្សាយ​ថា «តើយើង មានច្បាប់ដែល​ថា​សិស្ស​ស្រី​ត្រូវតែមាន​ព្រហ្មចារី​ទេ? ច្បាប់យើង​មាន​តែ​និយាយថា មនុស្សគ្រប់រូប​មានសិទ្ធឺ​ក្នុងការទទូល​ការអប់រំ»។


យ៉ាងណា​ក៏ដោយ ចំណាត់ការនេះ នៅតែត្រូវបានគេ​អនុវត្តន៌ ដោយ​តម្រូវឲ្យ​សិស្សស្រី​ទាំងអស់ ធ្វើ​តេស្ត៍​ព្រហ្មចារី ត្រូវ​ពិនិត្យ​សន្ទះ​រន្ធ​យោនី​របស់​ស្ត្រី​ដើម្បី​កំណត់​ថា​តើ​នាង​បាន​រួមភេទ​ដែរ​ឬ​អត់​៕​


តើប្រិយ​មិត្ត​យល់​យ៉ាងណា​ ចំពោះរឿងមួយនេះ? 

0 comments:

Blogger Widgets