iPhone 5C តំលៃ​ទាប ប្រាកដ​ណាស់ នឹង​បង្ហាញខ្លួន​


ក្រុមហ៊ុន​ផលិត​សំបក​ទូរស័ព្ទ​ល្បីឈ្មោះ SPIGEN ទើបតែ​ធ្វើការ​បង្ហោះ​បង្ហាញ​នូវ​សំបក និង​បន្ទះ​បិទ​អេក្រង់ សំរាប់ iPhone 5C តំលៃ​ទាប ដែលមាន​ព័ត៌មាន​ច​ចាម​អារាម​ជាច្រើន​លេចចេញ ស្តីពី​ស្មា​ត​ហ្វូ​ន​នេះ កាលពីពេល ​ថ្មីៗ​កន្លងទៅនេះ​។ នេះ​អាច​និយាយបានថា វា​គឺជា​បញ្ជាក់ ស្តីពី​ការបង្ហាញ​ខ្លួន​យ៉ាងពិត​ប្រាកដ នៃ​ស្មា​ត​ហ្វូ​ន​នេះ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​
SPIGEN ក៏បាន​បង្ហោះ​នូវ​រូបភាព​ច្នៃ​មួយចំនួន​នៃ iPhone 5C ដើម្បី​ធ្វើការ​ផ្សាយពាណិជ្ជកម្ម នូវ​ផលិតផល​របស់ខ្លួន​។ ជាក់ស្តែង ក្នុងពេលដែល​បណ្តា​ព័ត៌មាន​ច​ចាម​អារាម បាន​និយាយថា iPhone 5C នឹងមិន​មាន​ប៊ូ​តុង​ចុច​សំរាប់ ប្តូរ​ទៅ​ដាក់ “Silent Mode” នោះ បណ្តា​រូប​ដែល​ក្រុមហ៊ុន SPIGEN បាន​បង្ហោះ​ឡើង បែរជា​ផ្សេង​ទៅវិញ​។
​បើតាម​ប្រភពពី​គេហទំព័រ​បច្ចេកវិទ្យា AllThingsD, CEO Tim Cook និង​បណ្តា​បុគ្គលិក​របស់ខ្លួន​នឹងធ្វើ​ការណែនាំ​បង្ហាញខ្លួន ស៊េរី iPhone ថ្មី ដែល​រួមមាន iPhone 5S ស៊េរី​ខ្ពស់ និង iPhone 5C តំលៃ​ទាប នៅ​ថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ​។ បើសិនជា បណ្តា​ព័ត៌មាន​ដែល​ក្រុមហ៊ុន​SPIGEN ទទួលបាន ជាការ​ពិត​នោះ​, iPhone តំលៃ​ទាប នឹង​ចាប់ផ្តើម​ដាក់លក់ លើ​ទីផ្សារ​ចាប់ពី​ថ្ងៃទី ២០ ខែកញ្ញា តទៅ​ហើយ​៕



0 comments:

Blogger Widgets